មូលនិធិការពារសិទ្ធិមនុស្សឈានមុខ(Front Line Defenders) ជំរុញឲ្យកម្ពុជាទម្លាក់ចោលការចោទប្រកាន់ ប្រឆាំងនឹង អតីតមន្រ្តី និងមន្រ្តីសិទិ្ធមនុស្សអាដហុក ដោយគ្មានលក្ខខណ្ឌ។ ការទាមទារធ្វើឡើង បន្ទាប់ពីតុលាការក្រុងភ្នំពេញ កោះហៅ លោក ណៃ វ៉ង់ដា និងលោក នី ចរិយា ឱ្យចូលសវនាការ នៅថ្ងៃទី២៧ ខែសីហាខាងមុខ។ មន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប និង លោក នី ចរិយា អតីតមន្រ្តី អាដហុក ត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជាង ១ឆ្នាំពាក់ព័ន្ធរឿងរ៉ាវក្ដីក្ដាំរវាងលោក កឹម សុខា ប្រធានអតីតបក្សប្រឆាំង ជាមួយនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
ប្រភព RFI ៖ https://bit.ly/2MlkyEh