នៅម៉ោងប្រមាណ៨និង៣០នាទីយប់មិញនេះ អ្នកស្រីទេព វន្នី សកម្មជនដីធ្លីតំបន់បឹងកក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ។ ការដោះលែងទាំងយប់នេះ ធ្វើឡើងភ្លាមៗក្រោយពីព្រះមហាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យលើកលែងទោសដល់អ្នកស្រី និងសកម្មជនដីធ្លីបីនាក់ទៀត។ បន្ទាប់ពីចេញពីពន្ធនាគារភ្លាម អ្នកស្រីទេព វន្នី បានអំពាវនាវឲ្យមានការដោះលែងសកម្មជនអតីតបក្សសង្រ្គោះជាតិ និងអតីតអ្នកកាសែតអាស៊ីសេរីទាំងពីរនាក់ឲ្យមានសេរីភាពឡើងវិញដូចអ្នកស្រីផងដែរ។
ប្រភព RFI ៖ https://bit.ly/2MDRKWS