លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុង ឱកាសជួបតំណាងគណបក្សនយោបាយ ទាំង១៦ជាលើកដំបូង នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ បានពន្យល់អំពីគំនិតផ្តួចផ្តើមបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ខណៈគណបក្សរបស់លោក លន់ ឬទ្ធិ កូនប្រុសអតីតមេប្រមុខ លន់ ណន់ មិនទាន់មានការឆ្លើយតបចំពោះគំនិតផ្តួចផ្តើមនេះ ខណៈគណ បក្សទាំង១៥ផ្សេងបានឯកភាពនិងយល់ព្រម។
ប្រភព ដើមអម្ពិល ៖ https://bit.ly/2LccNe8