តុលាការកំពូលសម្រេចនៅថ្ងៃពុធនេះ បន្តឃុំខ្លួនលោក កឹម សុខា ដោយរក្សាទុកនូវសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍។
នៅព្រឹកនេះ តុលាការកំពូលបើកសវនាការជុំទី២នៃ បណ្តឹងសុំនៅក្រៅឃុំរបស់លោក កឹម សុខា។ សវនាការបានបញ្ជប់ នៅថ្ងៃត្រង់នេះ ហើយក្រុមប្រឹក្សាជុំនុំជម្រះបានប្រកាសរក្សាការចោទប្រកាន់ និងបន្តឃុំខ្លួន។
សវនាការនៅព្រឹកនេះ មិនមានវត្តមានរបស់លោក កឹម សុខា ចូលរួមទេ បើទោះជាមេធាវីស្នើសុំឲ្យនាំកូនក្តីខ្លួនចូលរួមក៏ដោយ។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទពីបទក្បត់ជាតិ តាមបណ្តឹងរបស់រដ្ឋាភិបាល។
ប្រភព VOD ៖ https://bit.ly/2MH7CYO