អ្នកភូមិមានជម្លោះដីធ្លីមកពីស្រុកស្នួល ខេត្តក្រចេះ ជំរុញទៅក្រសួងរៀបចំដែនដីពន្លឿនដោះស្រាយវិវាទដីធ្លីរបស់ពួកគេដូចការសន្យាមុនបោះឆ្នោត ដោយថា ចាំដំណោះ ស្រាយពីអាជ្ញាធរខេត្តយូរពេក។
ពលរដ្ឋប្រមាណ១០០នាក់ មកពីរឃុំ២ធ្នូ ស្រុកស្នួលនៅថ្ងៃនេះ បានប្រមូលផ្តុំគ្នាមុខក្រសួងរៀបចំដែនជាថ្មីទៀតដើម្បីសុំទៅរដ្ឋមន្រ្តីលោក ជា សុផារ៉ា ជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីជូនពួកគេឲ្យបានឆាប់ ខណៈអ្នកភូមិទាំងនោះកំពុងខ្វះដីបង្កបង្កើនផល។
ប្រភព VOD ៖ https://bit.ly/2Ljgxuo