អតីតថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចចំនួន ៤រូប បានស្នើទៅមេដឹកនាំរបស់ពួកគេ ឲ្យបំភ្លឺជុំវិញការបញ្ចប់តួនាទី ខណៈដែលពួកគេអះអាងថា មិនបានធ្វើខុសលក្ខខន្តិកៈបក្ស ឬខុសច្បាប់នោះទេ។មន្ដ្រីជាន់ខ្ពស់ចំនួន ៤រូបរបស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច រួមមាន លោក យូ ហុកគ្រី លោក ប៉ោ ប៊ុនស៊្រឺ និងលោក ញ៉េប ប៊ុនជិន សុទ្ធតែកាន់តំណែងជាអនុប្រធានគណបក្ស និងលោក វ៉ាន់ សុផាន់ណា ជាអគ្គលេខាធិការបក្ស ត្រូវបានបញ្ចប់ពីតួនាទីកាលពីថ្ងៃទី១៨ ខែសីហាកន្លងមកថ្មីៗនេះ។
ប្រភព VOD ៖ https://bit.ly/2Nb2gSw