ប្រធានគណបក្សអំណាចខ្មែរ ត្រេកអរទៅនឹងការដោះលែង លោក សួន សេរីរដ្ឋា ដែលជាអតីតប្រធានគណបក្សអំណាចខ្មែរ ប៉ុន្តែមិនគាំទ្រការអង្វរសុំទោសលោក ហ៊ុន សែន ដើម្បីជាថ្នូរនឹងការបានរួចពីពន្ធនាគារបែបនេះនោះទេ។
ប្រធានបក្សអំណាចខ្មែរលោក សួង សុភ័ណ្ឌ ថ្លែងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២៣ ខែសីហាម្សិលមិញ ទាំងអារម្មណ៍ចម្រុះ ពោលគឺចូលរួមត្រេកអរ ជាមួយក្រុមគ្រួសារលោក សួន សេរីរដ្ឋា ចំពោះការដោះលែងនេះ។ ប៉ុន្តែមិនពេញចិត្ត ទៅនឹងទង្វើទន់ជ្រាយរបស់លោក សួន សេរីដ្ឋា ដែលអង្វរលន់តួ និងសុំទោសលោក ហ៊ុន សែន បែបនេះ បើទោះបីជាការអង្វរលន់តួនេះ គឺជាថ្នូរបានរួចពីការជាប់ពន្ធនាគារទាំងអយុត្តិធម៌ យ៉ាងណាក៏ដោយ៖ «បើនិយាយអំពីមនោសញ្ចេតនា យើងចូលរួមត្រេកអរ ចំពោះក្រុមគ្រួសាររបស់គាត់ ហើយនឹងទំនាក់ទំនងការងារ យើងចូលរួមត្រេកអរ។ ចំពោះលោក សួន សេរីរដ្ឋា ផ្ទាល់នឹងក្រុមគ្រួសារ យើងក៏សម្ដែងការសោកស្ដាយ ចំពោះការបន្ទន់ឥរិយាបថរបៀបនេះ»។
ប្រភព RFA ៖ https://bit.ly/2o5X1Zx