ចៅក្រម​ស៊ើបសួរ នឹង​ទៅ​ជួប​លោក កឹម សុខា ដល់​ពន្ធនាគារ ដើម្បី​ប្រាប់ថា​ដោះលែង​ឬ​បន្ត​ឃុំ​

2018-08-27 09:25:00 5201 Views

លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នឹងធ្វើ​ដំណើរ​ទៅ​ជួប​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដល់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូង​សាជាថ្មី នៅ​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​នេះ ដើម្បី​បើកសវនាការ​នៅ​ទីនោះ​តែម្តង​។
​លោក ចាន់ ចេ​ន មេធាវី​ម្នាក់​របស់លោក កឹម សុខា អះអាងថា លោក បានទទួល​ដីកា​អញ្ជើញ​ពី​ចៅក្រម​ស៊ើបសួរ​រួចហើយ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​សវនាការ​នេះ គឺជា​នីតិវិធី ដែល​ធ្វើឡើង​ដើម្បី​សម្រេច​ថា​ត្រូវ​ដោះលែង ឬ​បន្ត​ឃុំខ្លួន​។ វា ជា​រឿង​សំខាន់​ណាស់​សម្រាប់​កូនក្តី​របស់​ពួក​ខ្ញុំ ដូច្នេះ ពួក​ខ្ញុំ នឹង​ទៅ​ចូលរួម​ទាំងអស់គ្នា​»​។ ​លោក​មេធាវី​រូបនេះ គ្រាន់តែ​បង្ហាញ​ក្តីសង្ឃឹម​ថា​លោក កឹម សុខា អាចនឹងទទួល​បាន​ល​ទ្ធ​ផល​វិជ្ជមាន ក្នុងការ​បើកសវនាកា​រ​នាពេលខាងមុខ​។ ប៉ុន្តែ លោក មិន​ហ៊ាន​អះអាង​ទេ ថា​អតីត​ប្រធាន​គណបក្សប្រឆាំង នឹង​ត្រូវបាន​ដោះលែង​។ លោក ពន្យល់ថា ដោះលែង​ឬ​មិន​ដោះលែង គឺជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ​។

 ប្រភព thmeythmey ៖ https://bit.ly/2Nh1oM6


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា