មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា​បញ្ឆិតបញ្ឆៀង​ចំពោះ​មរណភាព​សមាជិក​ព្រឹទ្ធសភា​អាមេរិក

2018-08-27 10:04:00 5222 Views

ដំណឹង​មរណភាព​របស់​លោក ចន ម៉ាកខេន (John McCain) ដែល​ធ្វើ​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​សម្ដែង​ការ​សោកស្ដាយ​នោះ ត្រូវ​បាន​អ្នក​នាំពាក្យ​បក្ស​កាន់អំណាច​និយាយ​បញ្ឆិតបញ្ឆៀង ចំពោះ​ដំណឹង​មរណភាព​នេះ។ លោក សុខ ឥសាន បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​របស់​លោក នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ថា មរណភាព​របស់​លោក​សមាជិក​ព្រឹទ្ធសភា​រូប​នេះ គឺជា​ក្រឹត្យក្រម​ធម្មជាតិ​មិន​អាច​ប្រកែក​បាន​ជា​ដាច់ខាត។

លោក​បន្ត​ទៀត​ថា បញ្ហា​សំខាន់​គួរ​កត់​សម្គាល់ គឺ​លោក​សមាជិក​ព្រឹទ្ធសភា បាន​ចាកចោល​លោក​នេះ​ទៅ ទាំង​មិន​ទាន់​បានសម្រេច​ផល នៃ​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី សំខាន់ៗ​កម្ពុជា​ផង​ទេ​ដែល​គួរ​ឲ្យ​សោកស្ដាយ​ជាទីបំផុត។

លោក សុខ ឥសាន លើក​ឡើង​បែប​នេះ ខណៈ​ពលរដ្ឋ​សហរដ្ឋអាមេរិក កំពុង​សម្ដែង​ការ​សោកស្ដាយ​ព្រោះ​សមាជិក​ព្រឹទ្ធសភា​លោក ចន ម៉ាកខេន ទទួល​មរណភាព។

លោក ចន ម៉ាកខេន បាន​ស្លាប់​ក្នុង​អាយុ​៨១ ឆ្នាំ ដោយ​ជំងឺ​មហារីក​ខួរក្បាល នៅ​ថ្ងៃ​ទី​២៦ សីហា នៅ​កម្ពុជា ត្រូវ​នឹង​ថ្ងៃ​ទី​២៥ សីហា នៅ​សហរដ្ឋអាមេរិក៕

ប្រភព RFAhttps://bit.ly/2MQuKUG


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា