ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ព្រះរាជទានការលើកលែងទោស ដល់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ តាមសំណើរបស់លោក ហ៊ុន សែន។ តុលាការក្រុងភ្នំពេញក៏បានចេញដីការបង្គាប់ឱ្យដោះលែងអតីតតំណាងរាស្ត្ររូបនេះនៅថ្ងៃដដែលនេះផងដែរ។
អតីតតំណាងរាស្ត្រមណ្ឌលសៀមរាប នៃគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ត្រូវបានដោះលែង ឱ្យមានសេរីភាពវិញហើយ នៅរសៀលថ្ងៃទី ២៥ សីហា ក្រោយជាប់ពន្ធនាគារជាង ២ឆ្នាំ បន្ទាប់ពីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ និងមានដីកាបង្គាប់ឱ្យដោះលែងពីព្រះរាជអាជ្ញារងអមតុលាការក្រុងភ្នំពេញ លោក រៀល សុភិន។
ប្រភព RFA ៖ https://bit.ly/2My31IR