សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះ បានសម្រេចលើកពេលសវនាការ លើសំណុំរឿងរបស់មន្ត្រីការពារសិទ្ធិមនុស្សអាហុក៣រូប ដោយសំអាងថា អវត្តមានសាក្សីពីររូបឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ និងម្នាក់ទៀតឈ្មោះ ទ្រី ឈូន។
នៅព្រឹកនេះ មន្ត្រីការពារសិទ្ធិមនុស្សអាហុកចំនួន៣រូបគឺលោក យី សុខសាន្ត លោកណៃ វ៉ង់ដា និងអតីតមន្រ្តីអាដហុកលោក នី ចរិយា ទៅតុលាការចូលរួមសវនាការ តាមការកោះហៅរបស់ចៅក្រម ប៉ុន្តែត្រូវបានចៅក្រមសម្រេចលើកពេលទៅថ្ងៃទី១៩ខែកញ្ញាវិញ ដោយសារមូលហេតុមិនមានសាក្សី។
ប្រភព VOD ៖ https://bit.ly/2P8w02O