មាន​ការ​រំពឹង​ថា លោក​​ កឹម សុខា អាច​នឹង​ដោះលែង​ក្រោយ​ចៅក្រម​បន្ត​នីតិវិធី

2018-08-27 11:03:00 5266 Views

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក​ កឹម សុខា ត្រូវ​គេ​រំពឹង​ថា​នឹង​អាច​រួច​ផុត​ពី​ការជាប់​ឃុំ​ខ្លួន​ក្រោយ​ការបន្ត​នីតិវិធី ដើម្បី​សម្រេច​ថា​តើ​ត្រូវ​ដោះលែង​ ឬ​បន្ត​ឃុំ​ខ្លួន​នា​ចុង​ខែ​សីហា​នេះ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​នៃ​ខេត្ត​ត្បូងឃ្មុំ ដែល​ចៅក្រម​នឹង​បញ្ជាក់​ឲ្យ​ដឹង​នាពេល​នោះ​ថា ត្រូវ​ដោះលែង​ ឬ​ក៏​ត្រូវ​ឃុំ​បន្ត​ទៀត​ស្រប​ពេល​ដែល​អ្នក​នយោបាយ សកម្មជន​ដីធ្លី និង​អ្នកកាសែត ត្រូវ​បាន​ដោះលែង​ជា​បន្តបន្ទាប់​រួច​មក​។

មេធាវី​លោក​ កឹម សុខា ​គឺ​លោកស្រី​ ម៉េង សុភារី ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​ ម្សិលមិញ​ថា ចៅក្រម​ស៊ើបសួរ​លោក​ គី ឫទ្ធី នឹង​ទៅ​បន្ត​នីតិវិធី​ស្តីពី​ការពន្យារពេល​ឃុំ​ខ្លួន​បណ្តោះអាសន្ន​លោក កឹម សុខា នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​នា​ថ្ងៃ​ទី​ ៣០ ខែ​សីហា​ដែល​ជា​ថ្ងៃ​ជិត​គម្រប់​ ១ ​ឆ្នាំ​នៃ​ការចាប់​ឃុំ​ខ្លួន​លោក កឹម សុខា បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ស៊ើបអង្កេត​។

ប្រភព ភ្នំពេញប៉ុស្តិ៍៖ https://bit.ly/2MBzH4s


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា