គណបក្សអំណាចខ្មែរប្រកាសថា គ្មានផែនការផ្លាស់ប្តូរមេដឹកនាំកំពូលនោះទេ ខណៈរបប លោក ហ៊ុន សែន ដោះលេងអតីតប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា។ គណបក្សអំណាចខ្មែរ ក៏មិនទទួលស្គាល់រដ្ឋាភិបាលថ្មី និងបន្តទាមទារឲ្យបោះឆ្នោតឡើងវិញដែរ។ អ្នកវិភាគ មើលឃើញថា អ្វីដែលគណបក្សអំណាចខ្មែរលើកឡើង អាចជាការបង្ហាញពីការបែកបាក់ផ្ទៃក្នុង ហើយការទាមទារឲ្យបោះឆ្នោតឡើងវិញ នឹងគ្មានឥទ្ធិពល និងមិនបានលទ្ធផលទេ។
ប្រភព RFA ៖ https://bit.ly/2MYrhUg