ក្រោយជាប់ឃុំបានជាង១ឆ្នាំ អ្នកទាំង៥ ក៏ត្រូវបានចៅក្រមស៊ើបសួរ ដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន កាលអំឡុងខែមិថុនា ឆ្នាំ២០១៧។ ប៉ុន្តែចៅក្រមស៊ើបសួរ ពុំបានទម្លាក់បទចោទលើពួកគាត់ឡើយ។ ហើយចុងក្រោយ ចៅក្រមស៊ើបសួរ ក៏សម្រេចបញ្ជូនសំណុំរឿងរបស់ពួកគាត់ ទៅជំនុំជម្រះ។
ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នឹងមានចម្លើយថា អ្នកទាំង៥ មានទោស ឬក៏គ្មានទោស នៅក្នុងសំណុំរឿងដ៏យូរអង្វែងមួយនេះ៕
ប្រភព ថ្មឺៗ ៖ https://bit.ly/2PGBxio