លោក សួន សេរីរដ្ឋា ចង់ចូលរួមអាជីពនយោបាយ ជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីបន្តទិសដៅនយោបាយរួមគ្នា ក្នុងការប្រកួតប្រជែងនយាបាយជាមួយគណបក្សដទៃ។ គោលបំណងរបស់អ្នកនយោបាយ ដែលធ្លាប់រិះគន់រដ្ឋាភិបាលឥតសំចៃមាត់នេះ ធ្វើឡើងក្រោយគណបក្សអំណាចខ្មែរបដិសេធវត្តមានខ្លួន។
លោក សួន សេរីរដ្ឋា មិនអាចវិលចូលគណបក្សអំណាចខ្មែរ ដែលខ្លួនបានបង្កើតឡើងវិញឡើយ ក្រោយពីមានសេចក្តីប្រកាសមិនធ្វើសមាជជ្រើសតាំងជាថ្មី ពីថ្នាក់ដឹកនាំបក្ស។ ដ្បិតមិនអាចចូលបក្សចាស់វិញក្តី ប៉ុន្តែវាមិនមែនធ្វើឲ្យលោក សួន សេរីរដ្ឋា បោះបង់ចោលអាជីពនយោបាយនោះទេ។ ទិសដៅនយោបាយរបស់លោក សួន សេរីរដ្ឋា បានកំណត់នោះ គឺបំណងបង្កើតគណបក្សថ្មី ឬក៏ចូលរួមអាជីពនយោបាយជាមួយគណបក្សដទៃ។
ប្រភព ថ្មីៗ ៖ https://bit.ly/2wfeNhm