អ្នកទោសនយោបាយ ១៤រូបបន្ថែមទៀត ត្រូវបានដោះលែងកាលពីយប់ម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ សីហា ស្របពេលរបបថ្មីឯកបក្សរបស់របបលោក ហ៊ុន សែន កំពុងស្វះស្វែងរកភាពស្របច្បាប់ ក្រោយរងការថ្កោលទោសជុំទិស ពីអន្តរជាតិ ជុំវិញការរំលោភសិទ្ធិមនុស្ស និង បំផ្លាញប្រជាធិបតេយ្យ។ ទោះជាការចាប់ខ្លួន និងផ្ដន្ទាទោសពួកគាត់ ត្រូវគេមើលឃើញថា ធ្វើឡើងដោយហេតុផលនយោបាយ និងយ៉ាងអយុត្តិធម៌យ៉ាងណាក្តី ក៏ក្រុមគ្រួសារអ្នកជាប់ឃុំ ត្រេកអរនឹងការដោះលែងនេះ។
ប្រភព RFA៖ https://bit.ly/2wlVi6E