ពលរដ្ឋមានជម្លោះដីធ្លីនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ឲ្យដឹងថា ក្រោយពីអ្នកភូមិបានតវ៉ាជាច្រើនថ្ងៃមកនេះ មេការក្រុមហ៊ុនរបស់ឈ្មួញដី បានយល់ព្រមបើកផ្លូវ ១ខ្សែឲ្យអ្នកភូមិចេញចូលភូមិវិញហើយ ប៉ុន្ដែពលរដ្ឋទាមទារឲ្យមានការបើកផ្លូវឡើងវិញទាំងអស់។ មេឃុំត្រពាំងភ្លាំងថា ករណីនេះ អាជ្ញាធរឃុំ និងស្រុក បានសម្របសម្រួលគ្នាបានខ្លះហើយ។ សង្គមស៊ីវិលថា ការបិទផ្លូវសាធារណៈ ជារឿងខុសច្បាប់ ដែលអាជ្ញាធរមូលដ្ឋាន និងនគរបាលយុត្តិធម៌ មានភារកិច្ចអន្ដរាគមន៍ឲ្យបើកឡើងវិញជាបន្ទាន់។
ប្រភពRFA ៖ https://bit.ly/2oo5w2b