ទីបំផុតទៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចពន្យារការឃុំខ្លួនលោកកឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិរយៈពេល៦ខែទៀត នៅក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ដើម្បីបន្តធ្វើការស៊ើបអង្កេតលើសំណុំរឿងក្បត់ជាតិ។ ការសម្រេចនេះ ធ្វើឡើងក្រោយពីចៅក្រមបានចុះទៅបើកសវនាការសួរដេញដោលនៅពន្ធនាគារត្រពាំងផ្លុងពេញមួយព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ប្រភព RFI ៖ https://bit.ly/2PPIOwi