អតីតប្រធានគណបក្ស អំណាចខ្មែរ លោកសួន សេរីរដ្ឋា ដែលទើបត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់លើកលែងទោស នោះបានទំលាយឲ្យ ដឹងថាក្នុងរយៈពេល ដែលលោកជាប់ពន្ធនាគារ គ្មានអង្គការជាតិ និងអន្តរជាតិណាមួយ ទៅសុខទុក្ខនោះទេ ។
ការលើកឡើង របស់អតីតមេបក្សអំណាចខ្មែររូបនេះ បន្ទាប់ពីលោកឃើញថា អ្នកជាប់ ពន្ធនាគារមួយចំនួន ពិសេសនោះអតីតក្រុមសកម្មជន គណបក្សសង្គ្រោះជាតិ ត្រូវបានអង្គការ ជាតិនិងអន្តរជាតិមួយចំនួន ចូលសួរសុខទុក្ខ ពេលកំពុងជាប់ពន្ធនាគារ។
ប្រភព ដើមអម្ពិល ៖https://bit.ly/2Pk3c7C