លោក ហ៊ុន សែន ស្នើដាក់ឧត្តមសេនីយ៍១០រូបចូលនិវត្តន៍និង៣រូបដំឡើងតំណែង

2018-09-01 10:32:00 5114 Views

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ស្នើទៅព្រះមហាក្សត្រដាក់មន្ត្រីជាន់ខ្ពស់នគរបាលជាតិចំនួន១០រូបឲ្យចូលនិវត្តន៍ ស្របពេលជាមួយគ្នានេះ លោកក៏បានស្នើដំឡើងតួនាទីមន្ត្រី៣នាក់ផ្សេងទៀត។

កាលពីថ្ងៃសុក្រម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដាក់លិខិតពីរផ្សេងគ្នាថ្វាយព្រះមហាក្សត្រ។​

លិខិតទី១ស្នើដាក់ឧត្តមសេនីយ៍១០រូបឲ្យចូលនិវត្តន៍រួមមាន លោក ម៉ៅ ប៊ុនណារិន, លោក សុខ ផល, លោក ម៉ៅ ច័ន្ទតារា, លោក ថោង សំអាត, លោក ផាន ពៅ, លោក មូន សារ៉ន, លោក សួស អង្គារ៍, លោក ជួន សុវណ្ណ, លោក ឯម សំណាង និង លោក លី កឹមឡុង។

ចំណែកលិខិតទី២ ស្នើដំឡើងតំណែងឧត្តមសេនីយ៍៣រូបរួមមានលោក គៀត ច័ន្ទថារិទ្ធ អគ្គ​ស្នងការរង​នគរ​បាលជាតិ​ ដំឡើងទៅ​ជាអគ្គ​នាយក នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ជំនួស លោក សុខ ផល។លោក កង សុខន អគ្គ​ស្នងការរង​នគរ​បាលជាតិ​ ដំឡើងទៅ​ជាអគ្គ​នាយក​ នៃ​អគ្គ​នាយកដ្ឋាន​អត្តសញ្ញាណកម្ម ជំនួសលោក ម៉ៅ ច័ន្ទតារា។ លោក សេង យូ អ៊ាន់ អគ្គ​នាយករង ដំឡើងទៅ​ជាអគ្គ​នាយក នៃ​អគ្គ​នាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ជំនួសលោកលោក ម៉ៅ ប៊ុន​ណារិទ្ធ

ប្រភព VOD ៖ https://bit.ly/2N2wDxJ


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា