ភ្លាមៗក្រោយសេចក្ដីសម្រេចបែបនេះ លោក James Ricketson បានចោទសួរទៅប្រធានចៅក្រមជំនុំជម្រះ លោក សេង លាង ថា «តើលោកធ្វើជាចារកម្មឲ្យប្រទេសណា?» ប៉ុន្តែ ចៅក្រមរូបនេះមិនបានឆ្លើយតបនោះទេ។ ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី៣១ សីហានោះដែរ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters without Borders) និងក្លឹបអ្នកកាសែតបរទេសនៅកម្ពុជា (Overseas Press Club of Cambodia) បានហៅការផ្តន្ទាទោសនេះថា មិនអាចទទួលយកបាន និងថា តុលាការកម្ពុជាមិនបានបង្ហាញភស្ដុតាងគ្រប់គ្រាន់ក្នុងការសម្រេចរបស់ខ្លួននោះទេ ដូចជា នៅមានសំណួរថា តើលោក James Ricketson ធ្វើចារកម្មឲ្យប្រទេសមួយណាជាដើម។
ប្រភពVOD ៖ https://bit.ly/2wB5N6i