តុលាការ​កោះហៅ​លោក គឹម សុខ ចូល​បំភ្លឺ នៅ​ថ្ងៃទី​១៤ កញ្ញា​

2018-09-03 16:14:00 5102 Views

តុលា​ការចេញ​ដីកាកោះ​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ឲ្យ​ចូល​បំភ្លឺ​ជុំវិញ​បទ​ចោទ​«​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ញុ​ង​ញ​ង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» នៅ​ថ្ងៃទី​១៤ កញ្ញា ខាងមុខ​។ ដីកា​កោះហៅ​នេះ ធ្វើឡើង​ក្រោយពី​អ្នកវិភាគ​រូបនេះ នៅ​បន្ត​ការរិះគន់​ឥ​សំចៃមាត់​ទៅលើ​រដ្ឋាភិបាល ក្រោយ​ចេញពី​ពន្ធនាគារ​កាលពី​ថ្ងៃទី​១៧ សីហា​កន្លងមក​។​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លាង សំណាក់ បាន​បញ្ជាក់ថា លោក គឹម សុខ  ជាប់​បទ​ចោទ​«​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ញុ​ង​ញ​ង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ដែល​បាន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៣ កុម្ភៈ ឆ្នាំ​២០១៧ តាម​បញ្ញត្តិ​មាត្រា​៣០៥ មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ក្នុងករណី​លោក គឹម សុខ មិន​ចូលខ្លួន​តាម​ការកំណត់​ខាងលើ​ទេ តុលាការ​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​។ នេះ​បើតាម​លិខិត​តុលា​ការចុះ​ថ្ងៃទី​២៨ សីហា​។​

ប្រភព ថ្មីៗ ៖ https://bit.ly/2LSLeae


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា