សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ ប្រធានសមាគប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ឲ្យចូលបំភ្លឺ ក្នុងនាមជាសាក្សី ពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិនៅសបា្តហ៍ក្រោយ។ យោងតាមដីកាកោះហៅ ផ្សព្វផ្សាយនៅថ្ងៃទី ៣ កញ្ញា បានឱ្យដឹងថា លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ លោក វន់ ពៅ ប្រធានសមាគប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ឲ្យចូលមកបំភ្លឺនៅព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨នៅពេលព្រឹក។
ប្រភពWMC ៖ https://bit.ly/2wE9Myi