ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី ចេញដីកាកោះហៅសាក្សីម្នាក់ទៀត ដើម្បីឲ្យចូលឆ្លើយបំភ្លឺពាក់ព័ន្ធករណីរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ មេធាវី មិនបារម្ភពីវត្តមានរបស់សាក្សីបន្ថែម ដែលអាចប៉ះពាល់ដល់សំណុំរឿងកូនក្ដីខ្លួននោះទេ។ ចំណែកអ្នកវិភាគវិញថា ការកោះហៅនេះ អាចជារូបភាពជួយសម្រួលដល់សំណុំរឿងដល់លោក កឹម សុខា។សាក្សីថ្មីបន្ថែមលើសំណុំរឿងសន្និដ្ឋិភាពរបស់លោក កឹម សុខា គឺលោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអតីតជាអ្នកជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ដោយសារករណីតវ៉ាទាមទារដំឡើងប្រាក់ខែគោលសំរាប់កម្មករ ដើមឆ្នាំ២០១៤។ លោក វន់ ពៅ អះអាងថា បានទទួលដីការួចរាល់ហើយ នឹងចូលទៅឆ្លើយបំភ្លឺតាមដីកាកោះរបស់ចៅក្រមស៊ើបសួរ។
ប្រភព RFA ៖ https://bit.ly/2Q2pNGY