សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យលោក គឹម សុខ អ្នកវិភាគបញ្ហាសង្គម និងនយោបាយដែលទើបដោះលែងពីពន្ធនាគារកាលពីពេលថ្មីៗនេះឲ្យចូលខ្លួននៅថ្ងៃទី ១៤ ខែកញ្ញា ខណៈដែលអ្នកវិភាគរូបនេះកំពុងគេចខ្លួនជាមួយនឹងកូនស្រីម្នាក់។
លោក ជូង ជូងី មេធាវីការពារសិទ្ធិឲ្យលោក គឹម សុខ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ពាក់ព័ន្ធបញ្ហានេះគឺលោកមិនទាន់បានទទួលដីកាកោះណាមួយនៅឡើយទេរហូតមកដល់ថ្ងៃទី ៣ កញ្ញា ម្សិលមិញនេះ។
ប្រភព ភ្នំពេញប៉ុស្តិ៍៖ https://bit.ly/2Cnnz2q