អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិលោក មាជ សុវណ្ណារ៉ា បានសម្រេចចិត្តសាងផ្នួសកាលពីថ្ងៃទី ១ កញ្ញា បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារកាលពីពេលថ្មីៗនេះដើម្បីបិណ្ឌបាតសុំឱ្យបញ្ចប់ហិង្សានយោបាយ វប្បធម៌គំរាមកំហែងសម្លាប់ ចាប់ដាក់គុក និងរត់ចោលស្រុក ព្រមទាំងបញ្ជ្រាបមេត្តាធម៌។
លោក មាជ សុវណ្ណារ៉ា បានជាប់ពន្ធនាគារជិត ៤ ឆ្នាំពាក់ព័ន្ធធ្វើកូដកម្មនៅទីលានប្រជាធិបតេយ្យក្នុងឆ្នាំ ២០១៤ ហើយត្រូវបានព្រះមហាក្សត្រលើកលែងទោសកាលពីរាត្រីថ្ងៃទី ២៨ ខែសីហាឆ្នាំនេះ។
ប្រភព ភ្នំពេញប៉ុស្តិ៍៖ https://bit.ly/2MIFLYM