កាលពីថ្ងៃម្សិលមិញ អង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) បានទាមទារឲ្យអាជ្ញាធរដោះលែងលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ ការទាមទារនេះ ធ្វើឡើង ស្របពេលលោក កឹម សុខា ត្រូវបានអាជ្ញាធរឃុំខ្លួនរយៈពេលមួយឆ្នាំគត់ គិតត្រឹមថ្ងៃទី៣ខែកញ្ញា។
អង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ ដែលមានបណ្តាញអង្គការជាសមាជិកមកពី១១២ប្រទេស កាលពីថ្ងៃទី០៣ ខែកញ្ញា បានចេញសេចក្តីប្រកាសមួយ ដែលបានដកស្រង់ការលើកឡើងរបស់អគ្គលេខាធិការអង្គការនេះថា ការបន្តឃុំខ្លួន និងឃុំខ្លួនដោយគ្មានការជំនុំជម្រះ លើលោក កឹម សុខា ត្រូវតែបញ្ចប់ជាបន្ទាន់។
ប្រភព RFI ៖ https://bit.ly/2wF8qmK