អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា រដ្ឋសភាបានត្រៀម លក្ខណៈរួចរាល់ហើយ ដើម្បីបើកសម័យ ប្រជុំសភាដំបូង នីតិកាលទី៦ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ស្អែកនេះ ដោយបានត្រៀម សម្រាប់ទទួលវត្តមានដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដែលទ្រង់នឹងយាង មកធ្វើជា ព្រះរាជអធិបតីភាព។
លោក ឡេង ប៉េងឡុង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៤ កញ្ញា ថា “យើងត្រៀមរួចរាល់ហើយ គឺយើងធ្វើការតុបតែងសភា ឲ្យបានស្អាតបាទ ឲ្យបានមាន សភាពល្អ ដើម្បីទទួលព្រះកុរណា ដែលជាព្រះមហាក្សត្រជាទីស្រឡាញ់របស់ ខ្មែរយើងទាំង អស់គ្នា” ។
ប្រភព ដើមអម្ពិល៖ https://bit.ly/2PyCmZC