មន្ត្រី​ទូត​ប្រទេស​ប្រជា​ធិបតេយ្យ​ធំៗ​នឹង​មិនចូល​រួមកិច្ច​ប្រជុំ​លើក​ដំបូង​នៃ​រដ្ឋសភា​អាណត្តិ​ថ្មី

2018-09-05 09:36:00 5166 Views

បន្ទាប់​ពី​ប្រកាស​មិនទទួល​ស្គាល់​លទ្ធផល​នៃការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណា​ង​រាស្រ្ត​អាណត្តិ​ទី​៦​ ​ឯកអគ្គរដ្ឋទូត​នៃប្រទេស​កាន់លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​ចំនួន​៤​ ​ប្រកាស​មិន​ចូលរួម​កិច្ច​ប្រជុំ​លើក​ដំបូង​នៃ​អាណត្តិ​ថ្មី​របស់​រដ្ឋ​សភា​កម្ពុជា​ ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃពុធ​ស្អែក។​ក្រោយ​លទ្ធ​ផលបោះឆ្នោតដែល​បង្ហាញ​ថា​ ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​ដឹកនាំ​រដ្ឋសភា​ ​និង​រដ្ឋាភិបាល​ដោយ​ឯកបក្ស​ ​គេ​ឃើញ​បណ្តា​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិប​តេយ្យ​ធំៗ​មួយ​ចំនួន​បាន​រិះគន់​ការបោះឆ្នោត និង​បាន​ច្រាន​ចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ ថា​ជាការ​ធ្វើឡើង​ខុស​ពីឆន្ទៈ​របស់​ប្រជាពលរដ្ឋ។ ​ សហ​រដ្ឋ​អាមេរិក​ ​អូស្ត្រាលី​ ​កាណាដា​ ​អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប​ជាដើម​ ​បាន​ចោទ​សួរ​អំពី​ការ​បោះ​ឆ្នោត​ដែល​បាន​កើត​មាន​ ​ជា​មួយ​នឹង​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​និង​ការ​បង្ក្រាប​អង្គការ​សង្គម​ស៊ី​វិល​ ​ព្រម​ទាំង​ការ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នា​នា​ ​នៅ​មុន​ការ​បោះ​ឆ្នោត។

 ប្រភព VOA ៖ https://bit.ly/2Q5d7z6


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា