សហគមន៍ខ្មែរនៅអូស្ត្រាលីអះអាងថា បាតុកម្មរបស់ពួកគេទទួល បានជោគជ័យព្រោះរដ្ឋាភិបាលអូស្ត្រាលីសម្រេចមិនបញ្ជូនអគ្គរដ្ឋទូត ឬតំណាងទូតទៅចូលរួមក្នុងកិច្ចប្រជុំថ្ងៃដំបូងនោះទេ។ ការសម្រេចរបស់រដ្ឋាភិបាលអូស្រ្តាលីបែបនេះ ស្របពេលដែលសហគមន៍ខ្មែរនៅអូស្ត្រាលីធ្វើបាតុកម្មស្នើសុំមិនឲ្យរដ្ឋាភិបាលអូស្ត្រាលីបញ្ជូនអគ្គរដ្ឋទូតរបស់ខ្លួនចូលរួមកិច្ចប្រជុំសភាថ្ងៃដំបូងនៃរបបក្រុងភ្នំពេញ។
ក្រុមបាតុករខ្មែរអូស្រ្តាលីឲ្យដឹងថា ខណៈក្រុមបាតុករជួបជុំធ្វើបាតុកម្មនៅមុខរដ្ឋសភាថ្ងៃទី៤ ខែកញ្ញា ក្រសួងការបរទេសអូស្ត្រាលីបានផ្តល់ដំណឹងមកក្រុមបាតុករថា រដ្ឋាភិបាលអូស្ត្រាលីសម្រេចមិនបញ្ជូនអគ្គរដ្ឋទូត ឬតំណាងទូតទៅចូលរួមក្នុងកិច្ចប្រជុំថ្ងៃដំបូងនោះទេ។
ប្រភព RFA ៖ https://bit.ly/2LXjJfV