អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានអះអាងថា ការបើកសម័យប្រជុំដំបូង នីតិកាលទី៦ រដ្ឋសភា គឺជាថ្ងៃដ៏ ប្រវត្តិសាស្ត្រសំខាន់មួយទៀត សម្រាប់ប្រទេសកម្ពុជា ។
“ដំណើរការប្រជុំដំបូងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែល បានប្រព្រឹត្តទៅដោយ រលូនតាមកម្មវិធីគ្រោងទុកនេះ គឺជាជោគជ័យដ៏ត្រចះត្រចង់ ជាប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងពង្រឹងនីតិរដ្ឋ ដែលជាសិទ្ធិសម្រេច ដ៏ពេញលេញ របស់ប្រជាជនកម្ពុជា ជាម្ចាស់ជោគវាសនា របស់ប្រទេសជាតិខ្លួន”
ប្រភព ដើមអម្ពិល៖ https://bit.ly/2oIQO66