ព្រះមហាក្សត្របានក្រើនរំឭកអ្នកនយោបាយជាប់ឆ្នោត ពីសារសំខាន់នៃការបង្រួបបង្រួមជាតិ និងនីតិរដ្ឋ ដើម្បីឲ្យកម្ពុជាមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ស្របតាមការវិវឌ្ឍរបស់សង្គមជាតិ។
ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៦ ថ្ងៃពុធនេះ ព្រះមហាក្សត្រ បានក្រើនរំឭក តំណាងរាស្ត្រជាប់ឆ្នោត ដែលត្រៀមចូលកាន់ដំណែងអាណត្តិទី៦នេះថា ត្រូវធ្វើយ៉ាងណាឲ្យពលរដ្ឋរស់នៅស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ មានការងារធ្វើ និងការពារដោយច្បាប់។
ប្រភព VOD៖ https://bit.ly/2NinZLw