តំណាងស្ថានទូតប្រទេសប្រកាន់របបសេរីចំនួន៩ និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត មិនបានចូលរួម ក្នុងពិធីប្រជុំសភាលើកដំបូងសម្រាប់អាណត្តិទី៦ ដែលប្រព្រឹត្តិទៅនៅថ្ងៃនេះនោះទេ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំនាព្រឹកនេះថា អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ឲ្យដឹងថា តំណាងទូតចំនួន៩ ក្នុងចំណោមទូតចំនួន៣១ មិនបានចូលរួមសម័យប្រជុំលើកដំបូងនៃសភានីតិកាលទី៦នេះទេ ដូចជា សហរដ្ឋអាមេរិក អូស្ដ្រាលី បារាំង អាល្លឺម៉ង់ កាដាណា អង់គ្លេស ស៊ុយអែត សហភាពអឺរ៉ុប និងប៊ុលហ្គារី។ ចំណែកអង្គការចំនួន៥ ក្នុងចំណោមអង្គការសង្គមស៊ីវិល១១ ក៏មិនបានចូលរួមផងដែរ។
ប្រភព VOD ៖ https://bit.ly/2M0X1TX