អតីតគណបក្សសង្រ្គោះជាតិ(CNRP) បានចេញសេចក្ដីថ្លែងការណ៍បដិសេធ មិនទទួលស្គាល់ រដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីអាណត្តិទី៦ ដែលបានបង្កើតឡើងនៅថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៨ ដោយពួកគេចាត់ទុកថា ជាបោះឆ្នោតក្លែងក្លាយ ។
យោងតាមសេចក្ដីថ្លែងការណ៍ របស់គណបក្សសង្រ្គោះជាតិនៅថ្ងៃទី៦ កញ្ញា បានឲ្យដឹងថា “រដ្ឋសភា ឯកបក្សនេះ មិនបានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរឡើយ ហើយក៏ពុំអាចធ្វើជា តំណាងឲ្យប្រជាពលរដ្ឋទូទាំងប្រទេសបានដែរ ព្រោះឆន្ទៈប្រជាពលរដុ្ឋខ្មែរ ជាងពាក់បណ្ដាលប្រទេស ត្រូវបានបិទបាំង និងមិនអាចបង្ហាញនៅក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦នេះ” ។
ប្រភព ដើមអម្ពិល៖ https://bit.ly/2wKGlKJ