កូនស្រីរបស់អ្នកថតភាពយន្តជនជាតិអូស្ត្រាលី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃសក្នុងក្រុងភ្នំពេញ គឺអ្នកស្រី រ៉ួហ្សាន់ណេ ហូលមិស (Roxanne Holmes) បានអង្វរស្នើសុំដល់រដ្ឋាភិបាលអូស្ត្រាលីនិងអ្នកគាំទ្រផ្សេងទៀតអោយជួយធ្វើអន្តរាគមន៍ ដោះលែងឪពុករបស់នាង គឺលោក ជែម រីកឃិតសិន (James Ricketson) ព្រោះសុខភាពឪពុករបស់នាងកាន់តែទ្រុឌទ្រោម ហើយអាចស្លាប់នៅក្នុងពន្ធនាគារ។ក្នុងញត្តិរបស់អ្នកស្រី រ៉ួហ្សាន់ណេ ហូលមិស ដែលបានផ្សព្វផ្សាយ លើបណ្ដាញ អ៊ីនធឺណិត បានទទួលអ្នកចុះហត្ថលេខាគាំទ្រជិត ១០ម៉ឺននាក់ ដោយពួកគេបានអំពាវនាវអោយរដ្ឋាភិបាលអូស្ត្រាលីធ្វើអន្តរាគមន៍ដោះលែងលោក ជែម រីកឃិតសិន ក្នុងពេលឆាប់ៗខាងមុខនេះ។
ប្រភព RFA ៖ https://bit.ly/2Qb5UO3