អតីតមេទ័ព៣រូបរួមមាន លោក ប៉ុល សារឿន, លោក គន់ គីម និងលោក មាស សុភា ក្លាយជាទេសរដ្ឋមន្ត្រីក្នុងសមាសភាពរបស់រដ្ឋាភិបាល។ នេះបើតាមបញ្ជីឈ្មោះសមាភាពរដ្ឋាភិបាល ដែលត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រ នៅព្រឹកថ្ងៃទី៦ កញ្ញានេះ។
អតីតអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទលោក ប៉ុល សារឿន ,អតីតនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិលោក គន់ គីម និងអតីតមេបញ្ជាការនៃកងទ័ពជើងគោកលោក មាស សុភា ទទួលបានឋានៈទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ក្នុងអាណត្តិទី៦នេះ។
ប្រភព ថ្មីៗ៖ https://bit.ly/2NqrjV1