ភ្លាមៗបន្ទាប់ពីគណៈរដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បានបើកកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួន នៅថ្ងៃទី ៧ កញ្ញានេះ ក្រសួងការបរទេសកម្ពុជា បានប្រកាសថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជា ហោះទៅកាន់ប្រទេសចិន នៅដើមសប្តាហ៍ក្រោយនេះ។ គោលដៅ គឺដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៥ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា។ អ្វីជាការកត់សំគាល់ នេះគឺជាដំណើរចាកចេញទៅក្រៅប្រទេសជាលើកដំបូងរបស់លោកនាយករដ្ឋមន្រ្តី បន្ទាប់ពីលោកទើបទទួលបានការតែងតាំងជានាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា សម្រាប់អាណត្តិទី០៦។
ប្រភពRFI ៖ https://bit.ly/2CFTZW2