លោក កឹម សុខុន ប្អូនប្រុសបង្កើតលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារ ត្រូវបានតែងតាំងឲ្យបន្តតំណែងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មសម្រាប់រដ្ឋាភិបាលអាណត្តិទី៦។
លោក កឹម សុខុន បានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា តាំងពីឆ្នាំ២០១៣មក ដែលក្រោយមកត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល និងទទួលបាននូវការដំឡើងឋានន្តរស័ក្កិឧត្តមសេនីយ៍ឯកក្នុងក្របខណ្ឌនគរបាលជាតិ។
នៅឆ្នាំ២០១៣ដដែល លោកត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ សម្រាប់អាណត្តិទី៦នេះ លោក កឹម សុខុន បន្តស្ថិតក្នុងចំណោមអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលមានលោក ប៉ាន សូរស័ក្ក ជារដ្ឋមន្ត្រី៕
ប្រភព ថ្មីៗ ៖ https://bit.ly/2NxO2yF