មន្ត្រីជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ថាកម្ពុជាឥឡូវនេះ ក្លាយជារដ្ឋឯកបក្ស និង ផ្ដាច់ការជាផ្លូវការហើយ ក្រោយលោក ហ៊ុន សែន បើកកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី លើកដំបូង នៃរបបថ្មីនេះ។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ថា លោកមិនចង់ប្រើភាសានេះទេ ប៉ុន្តែ តថភាពជាក់ស្ដែង ដែលកំពុងកើតមានឡើងនៅកម្ពុជាសព្វថ្ងៃ គឺគ្មានអ្វីអាចប្រកែកបាន។
ប្រភព RFA ៖ https://bit.ly/2Qe6o5V