រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ថ្លែងបញ្ជាក់ថា ការតែងតាំង លោក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក គឺផ្អែកលើសមត្ថភាពទាំងស្រុង មិនមែនធ្វើឡើងតាមរយៈខ្សែស្រឡាយនោះទេ។
កាលពីថ្ងៃសុក្រម្សិលមិញ មានការតែងតាំងមន្ត្រីជាន់ខ្ពស់ក្នុងជួរកងយោធពលខេមរភូមិន្ទ៣រូប ឲ្យកាន់តំណែងជា អគ្គមេបញ្ជាការ នាយសេនាធិការចម្រុះ និង មេបញ្ជាការកងទ័ពជើងគោក។ ក្នុងតំណោមតំណែងទាំងបី កូនប្រុសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជា មេបញ្ជាការកងទ័ពជើងគោក។
ប្រភព VOD ៖ https://bit.ly/2Qg87Yq