លោកស្រី Angela Merkel អធិការបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានសរសេរលិខិតទៅលោកនាយករដ្ឋមន្រ្តីហ៊ុនសែនកាលពីថ្ងៃព្រហស្បតិ៍ទី 6 ខែកញ្ញាដោយអបអរសាទរចំពោះការតែងតាំងឡើងវិញរបស់លោក ហើយបានជូនពរឱ្យលោកទទួលជោគជ័យក្នុងអាណត្តិថ្មីរបស់លោក។ ប៉ុន្តែ លោកស្រីបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមានមូលដ្ឋានលើកិច្ចព្រមព្រៀងសន្តិភាពប៉ារីសឆ្នាំ 1991 ដែលផ្តល់ការគោរពសិទិ្ធមនុស្សនីតិរដ្ឋនិងគោលការណ៍លទ្ធិប្រជាធិបតេយ្យក៏ដូចជាការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។
ប្រភព khmertime៖ https://bit.ly/2NtybAR