សភានៃសហភាពអឺរ៉ុបនឹងបើកកិច្ចប្រជុំពិភាក្សា ស្តីពីការបន្តឃុំខ្លួនលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិនាសប្តាហ៍ក្រោយនេះ។ ជាកិច្ចប្រជុំ ដែលធ្វើឡើង បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចពន្យារការឃុំខ្លួនលោក កឹម សុខា រយៈពេល៦ខែថែមទៀត នៅក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ។
សភានៃសហភាពអឺរ៉ុបតាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី០៦ ខែកញ្ញាឲ្យដឹងថា នឹងមានកិច្ចប្រជុំបន្ទាន់មួយស្តីពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងច្បាប់ រួមទាំងមានការបោះឆ្នោតសម្រេចបន្ទាប់ពីកិច្ចប្រជុំ នៅថ្ងៃទី១៣ ខែកញ្ញាខាងមុខនេះ។ កិច្ចប្រជុំបន្ទាន់នេះ ក៏មានការជជែកពីបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជា ដែលក្នុងនោះករណីឃុំខ្លួនលោក កឹម សុខា ប្រធានអតីតគណបក្សប្រឆាំងគឺជាប្រធានបទធំ។
ប្រភព RFI ៖ https://bit.ly/2N0j42l