សភាអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំមួយ ស្តីអំពីស្ថានភាពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅថ្ងៃព្រហស្បតិ៍ ទី ១៣ ខែកញ្ញានេះដែលប្រធានបទនៃកិច្ចប្រជុំគឺពិភាក្សា អំពីកម្ពុជាដោយផ្តោតទៅលើការ ចាប់ឃុំខ្លួនអតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ការចាប់ឃុំខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំង នៅអ៊ូហ្គង់ដា និងការកាត់ទោសអ្នកសារព័ត៌មានរ៉យទ័រ ២ នាក់នៅប្រទេសមីយ៉ាន់ម៉ា។
នេះបើយោងតាមការលើកឡើងរបស់សភាអឺរ៉ុប ដែលបានចេញផ្សាយកាលពីថ្ងៃទី ៦ ខែកញ្ញាដោយបានបញ្ជាក់ថា ដំណោះស្រាយមិនមែននីតិប្បញ្ញត្តិនឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃដដែលនោះ។
ប្រភព ភ្នំពេញប៉ុស្តិ៍៖ https://bit.ly/2oSJ5SU