អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន តាមរយៈបណ្តាញ ទំនាក់ទំនង Telegram នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានលើកឡើងអំពី សភាពការណ៍មួយចំនួនរបស់កម្ពុជា ជាពិសេសពាក់ព័ន្ធ និងការដោះលែងលោក កឹម សុខា។
លោក សុខ ឥសាន បានលើកឡើងថា “នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ៣០១៨ លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឲ្យដោះលែងជាបណ្តោះអាសន្ន និងស្ថិតនៅក្រោម នីតិវិធី របស់តុលាការដោយសំអាងហេតុផលបញ្ហាសុខភាព ដែលក្រុមមេធាវីបានស្នើសុំ ច្រើនដងហើយ ។ ការស្ថិតនៅក្រៅឃុំរបស់ លោកកឹម សុខា បានធ្វើឲ្យទណ្ឌិតសម រង្សី បាត់ជម្រកម្តងទៀត ដោយសារថ្មីៗនេះ ដោយឮថាលោក កឹម សុខា មិនបាននៅក្រៅឃុំ ទណ្ឌិតសម រង្សី បានប្រកាសជាអត្តនោម័តមកធ្វើ ជាប្រធានអតីតៈបក្សប្រឆាំងឡើងវិញ ក្នុងខណៈដែលខ្លួនមិនមែនជាសមាជិកបក្សផងនោះ” ។
ប្រភព ដើមអម្ពិល៖ https://bit.ly/2x2RuXs