ប្អូនលោក ស ខេងនៃ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជា អតីតស្នងការនគរបាលខេត្តបាត់ដំបង លោក ស ថេត នឹងចូលកាន់ដំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ ជំនួសលោក ជួន សុវណ្ណ ដែលលោកត្រូវបានផ្លាស់ប្តូរភារកិច្ច ឲ្យទៅកាន់តួនាទីជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនវិញ។ លោក ស ថេត បានប្រាប់វីអូឌីតាមទូរស័ព្ទថា លោកនឹងចូលកាន់តំណែងជាផ្លូវការនៅរសៀលថ្ងៃស្អែកនេះ ដែលពិធីនេះនឹងធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ប្រភព VOD ៖ https://bit.ly/2x2jZ8G