តុលាការរបបលោក ហ៊ុន សែន បានដោះលែងប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន និងបានដឹកលោកពីពន្ធនាគារត្រពាំងផ្លុង មកដល់គេហដ្ឋានរបស់លោកនៅទីក្រុងភ្នំពេញវិញ ដោយស្ងាត់ៗ នៅវេលាទៀបភ្លឺថ្ងៃទី១០ កញ្ញា។ នៅពេលនេះ ទោះជាលោកទទួលបានសេរីភាពយ៉ាងណា ក៏វាមិនមែនជាសេរីភាពពេញលេញឡើយ ពោល គឺលោកត្រូវស្ថិតក្រោមការតាមដានរបស់អាជ្ញាធរ ហើយក៏មិនអាចធ្វើនយោបាយបានដែរនៅក្នុងស្ថានភាពនេះ។
ប្រភព RFA ៖ https://bit.ly/2Mii1pn