ប៉ុន្មានម៉ោងបន្ទាប់ពីមានការដោះលែងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ក្រុមអ្នកគាំទ្រប្រមាណជាជាង១០០នាក់ បានប្រមូលផ្តុំគ្នានៅ ខាងមុខគេហដ្ឋានរបស់លោក កឹម សុខា នៅក្នុងខណ្ឌទួលគោក។ ជាការប្រមូលផ្តុំ ប្រកបដោយទឹកមុខសប្បាយរីករាយ ហើយម្នាក់ៗចង់ឃើញមេដឹកនាំរបស់ពួកគេដោយផ្ទាល់ បន្ទាប់ពីខានជួបមុខគ្នាអស់រយៈពេលជាង១ឆ្នាំ ក្រោយពេលដែលអាជ្ញាធរចាប់លោក កឹម សុខា ដាក់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ក្រោមបទចោទ សន្និដ្ឋិភាពជាមួយបរទេស។ ក្រុមអ្នកគាំទ្រ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ បានសម្តែងអារម្មណ៍ពួកគេដូច្នេះថា៖
ប្រភព RFI ៖ https://bit.ly/2N4TmtB