ភ្លាមៗ បន្ទាប់ពីការបញ្ជូនលោក កឹម សុខា ចេញពីពន្ធនាគារ មកបន្តឃុំនៅក្នុងផ្ទះដោយអាជ្ញាធរកម្ពុជា អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានលើកឡើងថានេះជាការវិវឌ្ឍន៍មួយ។ ប៉ុន្តែអង្គការមួយនេះ អំពាវនាវឲ្យមានការដោះលែង លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ឲ្យទៅជាការដោះលែងមួយ ជាអចិន្ត្រៃយ៍។
លោក មីណា ភីមផល (Minar Pimple) មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកគ្រប់គ្រងនៃអង្គការលើកលែងទោសអន្តរជាតិ កាលពីថ្ងៃទី១០ ខែកញ្ញា បានបង្ហាញការស្វាគមន៍ចំពោះ ការអនុញ្ញាតឲ្យលោក កឹម សុខា មកស្នាក់នៅក្នុងផ្ទះ ហើយចាត់ទុកថា នេះគឺជាការលើកទឹកចិត្តមួយសម្រាប់ភាពអយុត្តិធម៌ ដែល លោក កឹម សុខា នៅតែបន្តស៊ូទ្រាំ។
ប្រភព RFI ៖ https://bit.ly/2oXMiRl