អង្គការសហប្រជាជាតិ និងក្រុមអង្គការសិទ្ធិមនុស្សបានជំរុញទៅអាជ្ញាធរកម្ពុជាឲ្យទម្លាក់បទចោទទាំងអស់លើមេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា ដែលទើបចេញពីពន្ធនាគារ ប៉ុន្ដែត្រូវបានដាក់ឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យដោយហាមមិនឲ្យចេញពីផ្ទះ។
ក្នុងសុន្ទរកថាបើកសម័យប្រជុំលើកទី៣៩ នៅទីក្រុងហ្ស៉ឺណែវ ប្រទេសស្វីស កាលពីថ្ងៃម្សិលមិញ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស លោកស្រី Michelle Bachelet មានប្រសាសន៍ថា ការធ្លាក់ចុះនៃការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ គឺជាការគំរាមកំហែងមួយដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសកម្ពុជា។
ប្រភព VOD ៖ https://bit.ly/2Ql6t7W