មន្ត្រីអង្គការសិទ្ធិមនុស្ស យល់ឃើញថា ការផ្លាស់លោក ជួន សុវណ្ណ ចេញពីតំណែងស្នងការនគរបាលក្រុងភ្នំពេញ ដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅសហរដ្ឋអាមេរិក អាចជារឿងល្អ។ ការលើកឡើងនេះ បន្ទាប់ពីតំណែងរបស់លោកជួន សុវណ្ណ ត្រូវបានជំនួសដោយអតីតស្នងការនគរបាលខេត្តបាត់ដំបង លោក ស ថេត ដែលជាប្អូនប្រុសបង្កើតរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ការប្រកាសតែងតាំងចូលកាន់មុខតំណែងជាផ្លូវការនេះ ធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ កញ្ញា។
ប្រភព RFA ៖ https://bit.ly/2QnwSCc